(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការ ដែលត្រូវបានហាមឃាត់ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

យោងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ លោក ប្រាក់ សុវណ្ណ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹង និងបង្កើនការយកចិត្តទុកដាក់ ក្នុងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល វិធានសុខាភិបាល និងវិធានការរដ្ឋបាលនានាស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្នុងនោះរដ្ឋបាលខេត្ត ក៏បានបន្តហាមឃាត់ជាបណ្តោះអាសន្ត នូវការរៀបចំពិធីមង្គលការ ពិធីជប់លៀង ពិធីជួបជុំគ្រប់ប្រភេទ រួមទាំងពិធីសាសនាផ្សេងៗ ការជួបជុំពិសារគ្រឿងស្រវឹង និងបន្តបិទបណ្តោះអាសន្ត ហាងខារ៉ាអូខេ ហាងម៉ាស្សា ស្ទីមសូណា ក្លឹបហាត់ប្រាណ ការប្រគុំតន្ត្រី និងការដាក់តាំងពិព័រណ៌លក់ទំនិញជាដើម។

សូមអានខ្លឹមសារទាំងស្រុងរបស់រដ្ឋបាលខេត្តព្រះវិហារ ដូចខាងក្រោម៖