(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ត្រូវ បានប្រជាពលរដ្ឋឡោមព័ទ្ធ និងវាយស្ទើរស្លាប់ ខណៈកំពុងធ្វើសកម្មភាពកាច់-ក ម៉ូតូរបស់ប្រជាពលរដ្ឋ ស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នារសៀល​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦នេះ។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា ខណៈជនរងគ្រោះកំពុងឈប់ម៉ូតូ ចូលទៅទិញទឹកសុទ្ធ ដោយមិនដកសោរ ស្រាប់តែជនសង្ស័យ ចូលចង់លួចម៉ូតូ ពេលនោះជនរងគ្រោះឃើញទាន់ ក៏ស្រែឆោឡោផ្អើលដល់ប្រជាពលរដ្ឋ រត់ទៅជួយ និងឡោមព័ទ្ធចាប់វាយស្ទើរស្លាប់។

ក្រោយកើតហេតុជនសង្ស័យរូបនេះ ត្រូវបានក្រុម៧១១ របស់កងពលតូច «ង៧០» ជួយដឹកយកទៅសង្គ្រោះជាមុនសិន មុនពេលបញ្ជូនទៅឲ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់៕