(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបន្ដសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ តំបន់មួយចំនួនក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល សម្រាប់រយៈពេល៧ថ្ងៃបន្ដទៀត។

ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងមន្ដ្រីព័ត៌មានទាំងអស់ ដែលទទួលបានលិខិតអនុញ្ញាតធ្វើដំណើរពីក្រសួងព័ត៌មាន អាចបន្ដសុពលភាព និងប្រើប្រាស់លិខិតអនុញ្ញាតធ្វើដំណើររហូតដល់ការបិទខ្ទប់តំបន់មួយចំនួនក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល បានបិទបញ្ចប់៕