(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរកឃើញ និងបង្ហាញអត្តសញ្ញាណ ប្រជាពលរដ្ឋចំនួន០៤នាក់បន្ថែមទៀត ដែលទប់ត្រឡប់មកពីរាជធានីភ្នំពេញ ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បើតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ ទាំង៤នាក់ខាងលើនេះ មានស្រុកកំណើតនៅឃុំកំពង់ចក ឃុំជ្រុងពពេល និងឃុំម៉ឺនជ័យ ស្រុករំដួល។ អ្នកជំងឺទាំង៤នាក់នេះ ទើបត្រឡប់មកពីសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ សង្កាត់ចោមចៅទី២ និងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រដ្ឋបាលខេត្តស្វាយរៀង ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃទៀតឡើយ៕