(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចដាក់ឲ្យដំណើរការឡើងវិញ ភូមិថ្មីខ ស្ថិតក្នុងឃុំរកាគយ ស្រុកកងមាស។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សូមជម្រាបថា ទីតាំងភូមិនេះត្រូវបានបិទខ្ទប់នាពេលកន្លងទៅ ក្រោយមានពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩ ដោយពិនិត្យឃើញថា ស្ថានភាពធូរស្រាល និងមិនមានអ្នកឆ្លងរដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបើកឡើងវិញ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖