(កំពត)៖ រដ្ឋបាលខេត្តកំពត នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន២នាក់បន្ថែមទៀត ដែលឆ្លងជំងឺកូវីដ១៩ នៅស្រុកកំពង់ត្រាច។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នេះរួមមាន៖

*ទី១៖ ឈ្មោះ សែស ស៉ីណាត អាយុ៣៩ឆ្នាំ
*ទី២៖ ឈ្មោះ សុខ ហៀរ អាយុ៧០ឆ្នាំ។

រដ្ឋបាលខេត្តកំពត ក៏សូមអំពាវនាវដល់ប្រជាបលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃទៀតឡើយ៕