(ភ្នំពេញ)៖ រយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច (នគរបាល និងអាវុធហត្ថ) បានបង្ក្រាបបទល្មើសគ្រឿងញៀន បាន២,៣៨៧ករណី ឃាត់មនុស្ស៥,៣២៣នាក់ និងរឹបអូសថ្នាំញៀនបានជាង៦០០គីឡូក្រាម។

បើតាមរបាយការណ៍ របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ រួមមាន៖

១៖ លទ្ធផលអនុវត្តន៍ច្បាប់ ប្រចាំខែមករា ឆ្នាំ២០២១ សរុបមានចំនួន ៧៨២ករណី ឃាត់មនុស្ស១៩០១នាក់ (ស្រី៨១នាក់) ក្នុងជនបរទេស៣៦នាក់ ស្រី៣នាក់ មាន៥សញ្ជាតិ។

* ករណីជួញដូររក្សាទុក កែឆ្នៃ ចាត់ចែង ៤៨៤ករណី ឃាត់បាន៩៣៥នាក់ (ស្រី៥៩នាក់) និងដាំដុះ៥ករណី ឃាត់៤នាក់ (ស្រី០នាក់)
* ករណីប្រើប្រាស់២៩២ករណី ឃាត់៩៦២នាក់ (ស្រី២០នាក់)
* អនុវត្ដន៍ដីកា៖ ៤១ដីកា ឃាត់៣៩នាក់ (ស្រី០នាក់)។

២៖ លទ្ធផលអនុវត្តន៍ច្បាប់ ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ សរុបមានចំនួន ៧២៧ករណី ឃាត់មនុស្ស១៦៣៤នាក់ (ស្រី៨១នាក់) ក្នុងជនបរទេស៣៦នាក់ ស្រី៣នាក់ មាន៥សញ្ជាតិ។

* ករណីជួញដូររក្សាទុក កែឆ្នៃ ចាត់ចែង ៤៥០ករណី ឃាត់ខ្លួន៨៦៣នាក់ (ស្រី៥៦នាក់ និងដាំដុះ ៨ករណី ឃាត់៤នាក់ (ស្រី០នាក់)
* ករណីប្រើប្រាស់២៦៨ករណី ឃាត់៧៧១នាក់ (ស្រី២៥នាក់)
* អនុវត្ដន៍ដីកា៖ ៣៥ដីកា ឃាត់៣៣នាក់ (ស្រី១នាក់)។

៣៖ លទ្ធផលអនុវត្តន៍ច្បាប់ ប្រចាំខែមីនា ឆ្នាំ២០២១ សរុបមានចំនួន ៥១៤ករណី ឃាត់មនុស្ស១០៥៩នាក់ (ស្រី៧១នាក់) ក្នុងជនបរទេស១៨នាក់ ស្រី២នាក់ មាន៣សញ្ជាតិ។

* ករណីជួញដូររក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ ៣៦០ករណី ឃាត់ខ្លួន៦៩០នាក់ (ស្រី៥៣នាក់ និងដាំដុះ១ករណី ឃាត់១នាក់ (ស្រី១នាក់)
* ករណីប្រើប្រាស់១៥១ករណី ឃាត់៣៦៨នាក់ (ស្រី១៧នាក់)
* អនុវត្ដន៍ដីកា៖ ៣៦ដីកា ឃាត់៣៤នាក់ (ស្រី៤នាក់)។

៤៖ លទ្ធផលអនុវត្តន៍ច្បាប់ ប្រចាំខែមេសា ឆ្នាំ២០២១ សរុបមានចំនួន ៣៦៤ករណី ឃាត់មនុស្ស៧២៩នាក់ (ស្រី៤១នាក់) ក្នុងជនបរទេស១នាក់ ស្រី០នាក់ មាន០សញ្ជាតិ។

* ករណីជួញដូររក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ ២៥៤ករណី ឃាត់ខ្លួន៤៥៩នាក់ (ស្រី៣០នាក់)
* ករណីប្រើប្រាស់១១០ករណី ឃាត់២៧០នាក់ (ស្រី១១នាក់)
* អនុវត្ដន៍ដីកា៖ ៤០ដីកា ឃាត់៣៩នាក់ (ស្រី០នាក់)៕