(​តូ​ក្យូ​)៖ តុលាការ​ជប៉ុន នៅ​ថ្ងៃ​ពុធ​នេះ បាន​បញ្ជា​ឲ្យ​បិទ​រោងច​ក្រ​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ចំនួន​ពីរ​កន្លែង ទៅលើ​កង្វល់​សុវត្ថិភាព ខណៈ​ដែល​ថ្ងៃ​គម្រប់​ខួប​ទី​៥​នៃ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ហ្វូ​គូ​ស៊ី​ម៉ា (Fukushima) ខិត​ជិត​មក​ដល់ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទូរទស្សន៍ HNK នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​មីនា​។​

​រោងច​ក្រ​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ ដែល​ត្រូវ​បិទ​នោះ​គឺជា​រោងចក្រ No.3 និង No.4 ស្ថិតនៅក្នុង​តំបន់ ហ្វូ​គូ​ស៊ីម៉ា ដោយ​រោងចក្រ​ទាំងពីរ​នេះ បច្ចុប្បន្ន​មាន​មួយ​កំពុងតែ​ដំណើរការ និង​មួយទៀត​បាន​ផ្អាក​ដំណើរការ​។ បន្ទាប់​ពី​តុលាការ​បញ្ជា​ឲ្យ​បិទ​រោងចក្រ​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​នេះ ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​នោះ បានបង្ហាញ​អារម្មណ៍​រីករាយ ព្រោះ​ខ្លាចក្រែង​កើតមាន​ករណី​ផ្ទុះ​រោងចក្រ​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ម្ដងទៀត ដោយសារ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៩​រ៉ិ​ចទ័​រ​៕​