(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ក្នុងទីតាំងភូមិតាកែវ និងភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ក្រោយរកឃើញមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

ក្នុងសេចក្ដីសម្រេចនេះបានកំណត់ថា ទីតាំងភូមិទាំង២ខាងលើនេះ ត្រូវបិទខ្ទប់បណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖