(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចលុបចោលការដាក់ឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរចូលមកភូមិសាស្ដ្រខេត្តព្រះសីហនុ តាមរយៈជើងហោះហើរពីរាជធានីភ្នំពេញ និងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានលុបចោលសេចក្ដីសម្រេចលេខ១២៧/២១ សសរ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្ដីពីការដាក់ឲ្យធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរចូលមកក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ តាមរយៈជើងហោះហើរពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩»

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ៖