(កំពង់ឆ្នាំង)៖ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ទីតាំងចំនួន៣ រួមមាន មន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង, វត្តទួលសទ្ធាសត្ថារាម និងផ្សារព្រៃខ្មែរ ក្នុងភូមិសាស្ដ្រក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ក្រោយបិទមួយរយៈដោយសារពាក់ព័ន្ធអ្នកឆ្លងជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១តទៅ ទីតាំងចំនួន៣កន្លែង រួមមាន៖

* ទី១៖ មន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង ស្ថិតក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
* ទី២៖ វត្តទួលសទ្ធាសត្ថារាម ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង
* ទី៣៖ ផ្សារព្រៃខ្មែរ ស្ថិតក្នុងភូមិស្ដករាជ្យ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្ដអំពាវនាវសូមឲ្យព្រះសង្ឃគ្រប់អង្គ គណៈកម្មការវត្ត អាចារ្យ ពុទ្ធបរិស័ទ ម្ចាស់តូបលក់ដូរ និងប្រជាពលរដ្ឋទាំងអស់ បន្ដចូលរួមជាមួយអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយ និងចូលរួមអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល គឺ «៣ការពារ និង៣កុំ»