(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៤៧២,៣៤៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦៩,០២១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៦៨៦,៣៧៣នាក់ (ស្លាប់ ៤៦,១៣៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,០៦៧,៨៩២នាក់ (ស្លាប់ ១៧,៦២២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤២០,៦៣២នាក់ (ស្លាប់ ១,៥៧៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤២,៨៥៨នាក់ (ស្លាប់ ៣,២០៩នាក់)
* ថៃ ឆ្លងចំនួន ៧២,៧៨៨នាក់ (ស្លាប់ ៣០៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,២៥២នាក់ (ស្លាប់ ៣១នាក់)
* កម្ពុជា ឆ្លងចំនួន ១៦,២៩៩នាក់ (ស្លាប់ ១០៧នាក់)
* វៀតណាម ឆ្លងចំនួន ២,៩៩៥នាក់ (ស្លាប់ ៣៥នាក់)
* ទ្បាវ ឆ្លងចំនួន ១០២៦នាក់ (ស្លាប់ ០នាក់)
* ព្រុយណេ ឆ្លងចំនួន ២២៨នាក់ (ស្លាប់ ៣នាក់)៕