(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៩៣៨នាក់ ខណៈអ្នកជំងឺចំនួន៣៦១នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៥៤លាន ១៧ម៉ឺននាក់ ស្លាប់ជាង ៣លាន ២២ម៉ឺននាក់ និងជាសះស្បើយជាង ១៣១លាន ៥៧ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់មនុស្សម្នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៤៖ ចំនួនករណីឆ្លងកូវីដ-១៩នៅឥណ្ឌាកើនលើស «២០លាននាក់» ក្រោយបូកបន្ថែមអ្នកឆ្លងជាង ៣៥៧,០០០នាក់ទៀត នៅថ្ងៃអង្គារនេះ!

៥៖ ប្រធាន UNESCAP វាយតម្លៃខ្ពស់ចំពោះសុន្ទរកថាពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំលើកទី៧៧ របស់ UNESCAP ដែលទទួលបានលទ្ធផលជោគជ័យ

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជិត ៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៤៥នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៧៖ ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ៣ថ្ងៃចាក់បានជាង ១០ម៉ឺននាក់, ពលរដ្ឋផ្ញើពាក្យអរគុណរាជរដ្ឋាភិបាល តាមបណ្ណចាក់វ៉ាក់សាំង

៨៖ ប្រទេសថៃ៖ អ្នកជំងឺកូវីដ-១៩ចំនួន ២៧នាក់ស្លាប់ និង ១,៧៦៣នាក់ទៀតឆ្លង នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

៩៖ អាជ្ញាធររាជធានីភ្នំពេញ សម្រុកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់បានចំនួន៤ម៉ឺនគ្រួសារទៀតនៅថ្ងៃនេះ

១០៖ មហាសេដ្ឋី Bill Gates និងភរិយា បានប្រកាសសម្រេចចិត្តលែងលះគ្នា

១១៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៤ ខែឧសភានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៣.៤៥លាននាក់ ស្លាប់ជាង ៦.៨៦ម៉ឺននាក

១២៖ ថៃកំពុងត្រៀមអនុម័តឲ្យប្រើវ៉ាក់សាំង Moderna របស់អាមេរិក, COVAXIN របស់ឥណ្ឌា និង Sputnik V របស់រុស្ស៊ី

១៣៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៥-១១ ខែឧសភា, ភ្លៀងនឹងធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅច្រើន

១៤៖ អាជ្ញាធរអាមេរិកអាចនឹងអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer ទៅលើក្មេងអាយុពី «១២-១៥ឆ្នាំ» នៅសប្តាហ៍ក្រោយ

១៥៖ រដ្ឋមន្ត្រីកសិកម្ម៖ ការនាំចេញស្វាយស្រស់ដោយផ្ទាល់ពីកម្ពុជា ទៅកាន់ទីផ្សារចិនជាផ្លូវការ ធ្វើឡើងនៅថ្ងៃទី០៧ ខែឧសភាខាងមុននេះ

១៦៖ លោក ចូ បៃដិន នឹងអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ ៦២,៥០០នាក់ចូលមកក្នុងសហរដ្ឋអាមេរិក

១៧៖ អាជ្ញាធរមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋថតចម្លង បែបបទសុំចុះឈ្មោះចាក់វ៉ាក់សាំងឡើយ និងអំពាវនាវពលរដ្ឋទៅទទួលច្បាប់ដើមពីអាជ្ញាធរមូលដ្ឋាន

- ព័ត៌មាន Fresh News Plus

១៖ អតីតមេធំ AI របស់ Google ទើបលាឈប់ពីតំណែង ត្រូវបាន Apple ប្រកាសតែងតាំងជាអ្នកវិទ្យាសាស្ត្រ និងស្រាវជ្រាវខាង AI

២៖ ក្លិប Valencia ដកគ្រូបង្វឹក Gracia ចេញពីតំណែង

៣៖ Antonio រកបាន ២គ្រាប់ជួយ West Ham យកឈ្នះ Burnley បន្តក្តីសង្ឃឹមបាន Top-4

៤៖ PSG រង់ចាំយ៉ាងអន្ទះសារ ថាតើ Mbappe ជាពីរបួសទាន់ពេល ដើម្បីប៉ះ Man City រាត្រីនេះ

៥៖ កីឡដ្ឋានស្ដាតចាស់ រំពឹងបញ្ចប់ការជួសជុលតាមផែនការ ដើម្បីត្រៀមស្វាគមន៍លីគជុំទី២

៦៖ J-Hope សមាជិកក្រុម BTS បរិច្ចាគប្រាក់ ១០០លានវ៉ុន ដើម្បីជួយកុមារងគ្រោះ នៅតំបន់អាហ្វ្រិក

៧៖ គ្រូចិន Li Jun នឹងបន្ដដឹកនាំក្រុមបាល់ទះកម្ពុជា ត្រៀមស៊ីហ្គេមនៅវៀតណាមចុងឆ្នាំនេះ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com