(ភ្នំពេញ)៖ លោក ម៉ៅ សឿត អធិការរងខណ្ឌច្បារអំពៅ ទទួលផ្នែកយុត្តិធម៌បានប្រាប់ថា នៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ០១៦ កម្លាំងនគរបាលរបស់លោក បានស្រាវជ្រាវហើយឈានទៅដល់ ការចាប់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន នៅសង្កាត់និរោធ ។

ជនសង្ស័យមានឈ្មោះ លៀវ យ៉ុំងម៉ី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

លោកថា មុនពេលចាប់ខ្លួនជនសង្ស័យគឺកម្លាំង របស់លោក បានស៊ើបអង្កេតជាយូរមកហើយ ទើបឈានចូលធ្វើការឃាត់ខ្លួននេះ ពេលកំពុងចែកចាយថ្នាំញៀនតាមផ្លូវ ហើយយកមកអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីស្វែងបក្សពួកបន្តទៀត ដើម្បីចាត់ការតាមច្បាប់៕