(ភ្នំពេញ)៖ បន្ទាប់ពី កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៣ បានបញ្ចប់ទៅដោយជោគជ័យ និងមានទស្សនិកជនគាំទ្រយ៉ាងច្រើននោះ ស្ថានីយទូរទស្សន៍ CNC សហការជាមួយភេសជ្ជៈប៉ូវកម្លាំង គោជល់ បានបន្តដំណើរការនូវកម្មវិធី «កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៤» បន្តទៀត។

នៅថ្ងៃសៅរ៍ ទី០៥ ខែមីនានេះ គឺជាសប្ដាហ៍ដំបូងក្នុងការបើកឆាកវិលជុំសន្សំពិន្ទុ ដោយកីឡាករ រឿង សោភ័ណ្ឌ (កម្ពុជា) ប្រកួតជាមួយ ធុតស៍ភុន ស.ស៊ុម៉ាលី (ឡាវ) និងកីឡាករ ឡុង សុភី (កម្ពុជា) ប្រកួតជាមួយ នុមធីប ស.រុងរ៉ាវី (ឡាវ)។

ទស្សនិកជនអាចទស្សនាការផ្សាយផ្ទាល់នៅសង្វៀន CNC ឫស្សីកែវ ឬតាមកញ្ចក់ទូរទស្សន៍ CNC ព្រមទាំងអាចទស្សនានៅលើទូរស័ព្ទដៃរបស់លោកអ្នកជាមួយ Fresh News TV ចាប់ពីម៉ោង ១៨៖០០នាទី ដល់ម៉ោង ២០៖០០នាទី ថ្ងៃសៅរ៍ ទី០៥ ខែមីនានេះកុំបីខាន៕