រដ្ឋមន្ត្រីក្រសួងអប់រំ ស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ ជួយសម្រួលដល់ការធ្វើដំណើរ របស់បុគ្គលិកអប់រំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី២ (Video inside)
15-04-2021 08:24
(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើលិខិត២ច្បាប់ ដាច់ដោយឡែកពីគ្នា ផ្ញើទៅកាន់អភិបាលរាជធានីភ្នំពេញ និងអគ្គស្នងការនគរបាលជាតិ ដើម្បីឲ្យអាជ្ញាធរ និងសមត្ថកិច្ច ជួយសម្របសម្រួល ដល់ការធ្វើដំណើររបស់បុគ្គលិកអប់រំ បានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី២ ចាប់ពីថ្ងៃទី១៥ ខែមេសា រហូតដល់ចប់យុទ្ធការចាក់វ៉ាក់សាំង។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បុគ្គលិកអប់រំដែលត្រូវទៅចាក់វ៉ាក់សាំងនេះ មានភ្ជាប់ជាមួយនូវអត្តសញ្ញាណបណ្ណ និងកាតចាក់វ៉ាក់សាំងលើកទី១៕