(ភ្នំពេញ)៖ «លោក កឹម សុខា បានទទួលស្គាល់ថា សម្លេងឆ្លើយឆ្លងជាមួយនារីវ័យក្មេងម្នាក់ជាសម្លេងរបស់ខ្លួនពិតប្រាកដមែន ដោយហេតុរូបលោក កឹម សុខា បានគេចវេសពីការស្នើសុំការបកស្រាយពីក្រុមយុវជន និងអ្នកសារព័ត៌មាននៅព្រឹកនេះ» នេះបើយោងតាមការលើកឡើងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។

ប្រធានគណបក្សរូបនោះបានបញ្ជាក់ទៀតថា «លោក កឹម សុខា មិនអាចគេចពីមហាជនបានទេ ពីព្រោះបងប្អូនពលរដ្ឋគ្រប់រូប ព្រមទាំងអ្នក នយោបាយផងដែរ ចង់ដឹងការពិតជុំវិញរឿងអាស្រូវរបស់លោក»

ការលើកឡើងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាខាងលើនេះ ធ្វើឡើងបន្ទាប់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានគេចវេសពីការសួរនាំសុំបំភ្លឺពីសំណាក់ក្រុមអ្នកសារព័ត៌មាន និងក្រុមនិស្សិត នៅក្រោយពីបញ្ចប់វេទិកាសាធារណៈមួយ​ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃនេះ។

សូមជំរាបថា នៅវេលាម៉ោងប្រមាណជិត១០៖៣០នាទី បន្ទាប់ពីបញ្ចប់វេទិកាសាធារណៈ នៅខេត្តព្រះសីហនុ, ក្រុមអ្នកសារព័ត៌មានជាច្រើននាក់ តាមសុំការបំភ្លឺពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក្នុងគោលបំណងសុំការបំភ្លឺពាក់ព័ន្ធនឹងសម្លេងវិដេអូឃ្លីប ប៉ុន្តែត្រូវបានលោក កឹម សុខា គេចវេស មិនព្រមឆ្លើយតបចំពោះអ្នកកាសែត។

ក្រុមព័ត៌មានដែលបានចូលរួមសុំការបំភ្លឺពីលោក កឹម សុខា បានឲ្យដឹងថា លោក កឹម សុខា ត្រូវបានអង្គរក្សរបស់លោក នាំប្រញាប់ប្រញាល់ចូលទៅរថយន្ត ​ហើយជិះចេញទៅ ដោយមិនព្រមឆ្លើយតបចំពោះអ្នកកាសែតជុំវិញរឿងអាស្រូវស្នេហា៕

វីដេអូបង្ហាញពីលោក កឹម សុខា ប្រញាប់ឡើងរថយន្ដមិនឆ្លើយតបចំពោះអ្នកកាសែត៖

ប្រធានគណបក្សយុវជនកម្ពុជា៖ «លោក កឹម សុខា បានទទួលស្គាល់ថា សម្លេងរឿងអាស្រូវស្នេហារបស់ខ្លួនពិតមែន» (ភ្នំពេញ)៖ «លោក កឹម សុខា បានទទួលស្គាល់ថា សម្លេងឆ្លើយឆ្លងជាមួយនារីវ័យក្មេងម្នាក់ជាសម្លេងរបស់ខ្លួនពិតប្រាកដមែន ដោយហេតុរូបលោក កឹម សុខា បានគេចវេសពីការស្នើសុំការបកស្រាយពីក្រុមយុវជន និងអ្នកសារព័ត៌មាននៅព្រឹកនេះ» នេះបើយោងតាមការលើកឡើងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។http://www.freshnewsasia.com/index.php/en/19391-2016-03-05-05-00-00.html

Posted by Fresh News on Friday, March 4, 2016