(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នឹងចាប់ផ្តើមបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួនរយៈពេល២ថ្ងៃ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

សន្និបាតនេះ ធ្វើឡើងនៅថ្ងៃទី០២-០៣ ខែមីនា ឆ្នាំ២០១៦ នៅសាលសត្យា របស់ក្រសួងព័ត៌មាន ដោយមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធានមន្ទីរព័ត៌មានតាមបណ្តាខេត្ត និងមន្ត្រីជាច្រើនរូបទៀតចូលរួមផងដែរ៕