(ភ្នំពេញ)៖ លោកស្រី សាល សុជាតា អាយុ៤០ឆ្នាំ រស់នៅផ្ទះលេខ៦៨ABEo ផ្លូវ៣៤៨ ភូមិ៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានជ្រុះបាត់លិខិតផ្ទេរសិទ្ធគ្រប់គ្រង និងប្រើប្រាស់ដីធ្លីមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ហើយលោកប្រកាសមិនទទួលខុសត្រូវ ចំពោះអ្នកដែលរើសបាន យកទៅប្រើប្រាស់ខុសច្បាប់។

លោកស្រី សាល សុជាតា បានឲ្យដឹងថា លិខិតផ្ទេរសិទ្ធគ្រប់គ្រង និងប្រើប្រាស់ដីធ្លីខាងលើនេះ លេខ៣៩៤ មជមជ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកស្រីសូមបញ្ជាក់ថា «បើថ្ងៃក្រោយ មានជនណាមកទាមទារ ឬតវ៉ាថា លិខិតផ្ទេរសិទ្ធគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ខាងលើនេះ មិនមែនរបស់ខ្ញុំបាទនោះ ខ្ញុំសូមទទួលខុសត្រូវទាំងស្រុង ចំពោះមុខច្បាប់»