(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ថ្មីចំនួន២១នាក់ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភ» ខណៈអ្នកជំងឺ២នាក់ព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកជំងឺទាំង២១នាក់នោះមាននៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្នុងនោះមានជនជាតិចិនចំនួន ១៣នាក់, ជនជាតិខ្មែរ ០៤នាក់, ជនជាតិវៀតណាម០៣នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។

ចំណែកអ្នកជាសះស្បើយ២នាក់វិញ គឺជាស្ត្រីជនជាតិចិន ដែលធ្វើដំណើរចូលមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៦ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៩៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៩១នាក់ និងអ្នកជំងឺកំពុងព្យាបាលចំនួន៤៦១នាក់៕