(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងដោយអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នលើការទិញ ផលិតបំប៉នសុខភាព ឬអាហារបំប៉នសុខភាព ដែលកំពុងដាក់លក់នៅលើបណ្តាញសង្គម, នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។

សេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា៖ «ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព មិនអាចឬគ្មានប្រសិទ្ធក្នុងការបង្ការ ឬព្យាបាលជំងឺ ដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម លើសឈាម...បានឡើយ ផ្ទុយទៅវិញផលិតផលបំប៉នសុខភាពមួយចំនួន អាចបង្កឲ្យមានហានិភ័យចំពោះសុខភាព និងជួនកាលបង្កគ្រោះថ្នាក់ដល់អាយុជីវិត»

សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖