(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន២៣នាក់ថែមទៀត ខណៈអ្នកជំងឺ៥នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១៦លាន ២០ម៉ឺននាក់ ស្លាប់ជាង ២លាន ៥៨ម៉ឺននាក់ និងជាសះស្បើយជិត ៩២លាននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសផ្លូវការអំពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ លើប្រជាពលរដ្ឋចាប់ពីអាយុ៦០ឆ្នាំឡើងទៅ

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៦.៨ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៩៩៣នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ

៥៖ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត

៦៖ អ៉ីតាលីបិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

៧៖ ខែដំបូងឆ្នាំនេះ ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ធ្លាក់ចុះ១២%

៨៖ ទីបំផុតអគ្គរដ្ឋទូតមីយ៉ាន់ម៉ាថ្មីប្រចាំនៅ UN សុំលាលែងចេញពីតំណែង និងប្រគល់តួនាទីនេះ ឲ្យទៅអគ្គរដ្ឋទូតចាស់វិញ

៩៖ តំណាងរាស្ត្រ ហ៊ុន ម៉ានី៖ រាជរដ្ឋាភិបាលគ្រប់គ្រងស្ថានភាពកូវីដ-១៩ ល្អបំផុតតែត្រូវមានច្បាប់ដើម្បីជួយសម្រួលបន្ថែម

១០៖ YouTube នឹងបើកឲ្យដំណើរការ Channel លោក ដូណាល់ ត្រាំ ឡើងវិញ លុះត្រាណាតែលោកបញ្ឈប់ ការប្រើពាក្យសម្តីញុះញង់

១១៖ ផាកពិន័យបុរសម្នាក់២លានរៀល នៅខេត្តព្រះសីហនុ ព្រោះធ្វើចត្តាឡីស័កមិនត្រឹមត្រូវតាមការណែនាំ

១២៖ អ្នកជំនាញជាន់ខ្ពស់នៅ UN ផ្តល់យោបល់ឲ្យដាក់ទណ្ឌកម្ម ផ្នែកអាវុធជាសកល ទៅលើយោធាមីយ៉ាន់ម៉ា

១៣៖ សិង្ហបុរីណែនាំឲ្យប្រជាពលរដ្ឋរបស់ខ្លួន ពិចារណាចាកចេញពីប្រទេសមីយ៉ាន់ម៉ាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន

១៤៖ សហរដ្ឋអាមេរិក ព្យួរពន្ធសងសឹកលើមុខទំនិញមួយចំនួនរបស់ចក្រភពអង់គ្លេស ក្នុងវិវាទពាក់ព័ន្ធក្រុមហ៊ុនផលិតយន្តហោះ Boeing និង Airbus

១៥៖ ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែលើកស្ទួយ ទំនាក់ទំនងសន្តិភាព

១៦៖ ការព្រមានអំពីស៊ូណាមិត្រូវបានដកវិញ ក្រោយគ្រោះរញ្ជួយដី ៨.១រ៉ិចទ័រ វាយប្រហារកោះ Kermadec ស្ថិតនៅ១ពាន់គីឡូម៉ែត្រពីនូវែលសេឡង់

១៧៖ សហរដ្ឋអាមេរិកទើបបញ្ចេញចំណាត់ការថ្មី ដើម្បីប្រឆាំងយោធាមីយ៉ាន់ម៉ា ខណៈមនុស្ស ៥៤នាក់ហើយបានស្លាប់នៅក្នុងបាតុកម្ម និងជាង ១,៧០០នាក់ត្រូវបានចាប់ឃុំខ្លួន

១៨៖ ចិននឹងបង្កើនកញ្ចប់ថវិកាយោធា ៦.៨% សម្រាប់ឆ្នាំ២០២២ខាងមុខនេះ

១៩៖ អូស្រ្តាលីស្នើឱ្យគណៈកម្មការអឺរ៉ុបពិនិត្យឡើងវិញ លើការបិទខ្ទប់វ៉ាក់សាំងកូវីដ-១៩ របស់អ៉ីតាលី

២០៖ វ៉ាក់សាំងកូវីដ-១៩ របស់គុយបា ចាប់ផ្តើមការធ្វើតេស្តដំណាក់កាលចុងក្រោយ

២១៖ «ប្រទេសចិន និងពិភពលោកនៅក្នុងទិន្នន័យ» គោលដៅនៃកំណើនផលិតផលក្នុងស្រុកសរុប របស់ប្រទេសចិនក្នុងឆ្នាំ២០២១ ត្រូវជា៦ភាគរយ

២២៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៧៩នាក់ថ្មីទៀត នៅក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

២៣៖ YouTube ចាត់វិធានការក្តៅដោយបិទ Channel របស់ទូរទស្សន៍យោធាមីយ៉ាន់ម៉ាចំនួន ៥

២៤៖ សិង្ហបុរី៖ ដំណោះស្រាយសន្តិវិធីសម្រាប់មីយ៉ាន់ម៉ា នៅតែអាចធ្វើទៅរួច បើគ្រប់ភាគីមានកិច្ចសន្ទនាដ៏ពិតប្រាកដ

២៥៖ ហ្វីលីពីនរកឃើញកូវីដ-១៩បំប្លែងខ្លួនថ្មីមានប្រភពដើមមកពីអាហ្វ្រិកខាងត្បូង ៥២ករណី

២៦៖ បទអត្ថាធិប្បាយ៖ «មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិន គឺជាការរំពឹងទុករបស់ពិភពលោក ដែលស្ថិតក្នុងចំណុចប្រសព្វនៃប្រវត្តិសាស្ត្រ»

- ព័ត៌មាន Fresh News Plus

១៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក ផ្តល់ថវិកាចំនួន ៣០ពាន់លានដុល្លារ ដើម្បីជំរុញវិស័យផលិតឈីប

២៖ Delta នឹងចំណាយ៣០លានដុល្លារ ដើម្បីបន្សាបផលប៉ះពាល់អាកាសធាតុ ក្នុងឆ្នាំ២០២០

៣៖ Bilbao ឡើងទៅប៉ះ Barcelona ដណ្តើមពាន Copa del Rey ក្រោយទម្លាក់ Levante ក្នុងម៉ោងថែម

៤៖ Mount ស៊ុត ១គ្រាប់ជួយ Chelsea ឈ្នះ Liverpool ដើម្បីឡើងទៅឈរ Top-4 ក្នុង EPL វិញ

៥៖ ទីក្រុង Glasgow និង Dublin មានហានិភ័យក្នុងការកាត់ឈ្មោះចេញពីទីតាំងប្រកួត Euro 2020

៦៖ ទីបំផុត! ខ្សែភាពយន្តល្បីរបស់អាមេរិក «Fast & Furious 9» ប្រកាសពន្យារពេលចាក់បញ្ចាំងជាថ្មី ដោយសារតែវិបត្តិកូវីដ១៩

៧៖ ចំណេះដឹងទូទៅ៖ ស៉ីពបើកឲ្យជនបរទេសលើពិភពលោកចូលសញ្ជាតិ, មកស្គាល់វិធីស្របច្បាប់ ៤យ៉ាង ដើម្បីចូលសញ្ជាតិស៉ីព

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com