(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើងចំនួន១៨លើក, បណ្តាលអោយ​មនុស្ស​ស្លាប់ ៨នាក់ ​(ប្រុស) រងរបួសធ្ងន់១៧នាក់ ​(ស្រី ២នាក់) និងរបួសស្រាល៨នាក់ (ប្រុស )។
នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ ទាំង១៨លើក​នេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៦គ្រេឿង រួមមាន ម៉ូតូ​ចំនួន២០គ្រេឿង រថយន្តធុនតូច ចំនួន៥គ្រេឿង រថយន្តធុនធំ ចំនួន១គ្រេឿង និងអ្នកថ្មើរជើង៣នាក់។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណីគ្រោះថ្នាក់ចរាចរណ៍ ​រួមមាន ល្មើសល្បឿន៣លើក ,ស្រវឹង៦លើក, ប្រជែងគ្រោះថ្នាក់ ២លើក ,មិនគោរពសិទ្ធិ២លើក , មិនប្រកាន់ស្តាំ១លើក, បត់គ្រោះថ្នាក់៣លើក និងកត្តាយានយន្ត១លើក។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ២៤នាក់ ​(​យប់ ១១នាក់)។

គ្រោះថ្នាក់លើដងផ្លូវ រួមមានផ្លូវជាតិ ចំនួន៧លើក ផ្លូវខេត្ត/ក្រុង ចំនួ ៩លើក និងផ្លូវលំចំនួន២លើក។ យានយន្តបង្កហេតុ រួមមានម៉ូតូ១១លើក រថយន្តធុនតូច៦លើក និងរថយន្តធុនធំ១លើក។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ខេត្តត្បូងឃ្មុំ ១លើក ស្លាប់២នាក់ ខេត្តកំពត​​ ៣លើក ស្លាប់១នាក់ របួស២នាក់ ខេត្តពោធិសាត់ ២លើក ស្លាប់១នាក់ របួស៥នាក់ ខេត្តព្រៃវែង ១លើក ស្លាប់១នាក់ របួស១នាក់ ( ស្រី ) ខេត្តកណ្តាល ១លើក ស្លាប់១នាក់ របួស១នាក់ ខេត្តកំពង់ចាម ១លើក ស្លាប់១នាក់ និងខេតបន្ទាយមានជ័យ ១លើក ស្លាប់១នាក់។

ប្រភពព័ត៍មានពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០១៦​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន៥៧៨៦គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន២២៦៥គ្រឿង ​និងពិន័យ​សរុប៣៥២១គ្រឿង៕