(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានប្រកាសថា ការនាំឈើចេញ នៅតាមច្រកព្រំដែនវៀតណាម ទាំងអស់ ត្រូវបិទទាំងស្រុង។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងបែបនេះ នៅកិច្ចប្រជុំសមាជិករបស់ខ្លួន ជាលើកដំបូង នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០១៦នេះ។ លោកបញ្ជាក់ថា នេះជាវិធានការជំហានដំបូង របស់គណៈកម្មការជាតិ​ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសព្រៃ។ គណៈកម្មការនេះ ដឹកនាំដោយ លោក សៅ សុខា ដោយមានសមាសភាព១០រូប៕