(ភ្នំពេញ)៖ តារាចម្រៀង២ដួង របស់ផលិតកម្មសាន់ដេ គឺ កញ្ញា សុខ ពិសី និងលោក ឆាយ វីរៈយុទ្ធ បានចាប់ដៃគ្នាអង្រួងលើឆាកតន្ត្រី SINGHA Stadium ស្ថិតនៅមជ្ឈមណ្ឌលកោះពេជ្រ នារាត្រីថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦នេះ ខណៈការប្រកួតបាត់ទាត់ ក្របខណ្ឌកំពូល ក្នុងប្រទេសអង់គ្លេស English Premier League ជាការប្រកួតបាល់ទាត់ដ៏ធំ និងអស្ចារ្យបំផុតដែលគ្រប់គ្នាមិនអាច រំលងបាន វាងក្រុម Liverpool (ហង្សក្រហម) និងក្រុម Manchester United (បិសាចក្រហម) ដែលជាលទ្ធផលក្នុង ក្រុមបិសាចក្រហម ឈ្នះ ហង្សក្រហម ដោយលទ្ធ ១-០។

SINGHA Stadium គឺជាព្រឹត្តិការណ៍ជួបជុំទស្សនា ការប្រកួតបាល់ទាត់ដ៏ធំដែលអ្នកគាំទ្រកម្ពុជា រាប់ពាន់នាក់ទន្ទឹងរង់ចាំ​ ជាកន្លែង ដែលអ្នកគាំទ្រទស្សនា និងជួបជាមួយបរិយាកាស ដ៏រំជើបរំជួលពិតប្រាកដ នៃការប្រកួតបាល់ទាត់នៃក្របខណ្ឌកំពូល ក្នុងប្រទេស អង់គ្លេស។

អ្នកទស្សនាទាំងអស់ បានហ៊ោកញ្ជ្រៀវយ៉ាងកងរំពង ដែលបង្ហាញពីការគាំទ្រដ៏ស្មោះស្ម័គ្រ ចំពោះក្រុមដែលខ្លួនស្រឡាញ់ នៅមុខ អេក្រង់ដ៏ធំ ងាយស្រួលទស្សនា រាល់សកម្មភាពនៅលើទីលានវាលស្មៅ នៃប្រទេសអង់គ្លេស។ អ្នកគាំទ្រនៅកម្ពុជាទាំងអស់សុទ្ធតែបាន សម្តែងអារម្មណ៍ភ្ញាក់ផ្អើលរបស់ខ្លួនថា Singha Stadium គឺពិតជាកន្លែងអស្ចារ្យបំផុត សម្រាប់ការជួបជុំ ទស្សនាការប្រកួតបាល់ទាត់។

អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ អ្នកចូលរួមទាំងអស់មានភាព រីករាយយ៉ាងខ្លាំងជាមួយ នឹងការប្រគំតន្រ្តីពិសេស ដែលមានការ ចូលរួមសហការ រវាងកំពូលតារាចម្រៀង ក្នុងប្រទេសកម្ពុជាដូចជា លោក ឆាយ វីរៈយុទ្ធ និងកញ្ញា សុខ ពិសី  ដែលបានធ្វើឲ្យកក្រើក ឆាកតន្រ្តីទាំងមូល ខណៈដែលអ្នកទស្សនារាប់ពាន់នាក់ នៅខាងមុខឆាកសប្បាយរីករាយ ជាមួយនឹងការពិសា ស្រាបៀរ សឹង្ហាដ៏ឆ្ងាញ់ ត្រជាក់ជាមួយ មនុស្សជាទីស្រលាញ់។
 
សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍ដ៏ធំ និងមានតែមួយក្នុងប្រទេសកម្ពុជានេះ សំបុត្រចូលរួមទស្សនាមានតម្លៃត្រឹមតែ ៦០០០​ រៀល ប៉ុណ្ណោះ លោកអ្នកនឹងទទួលបានស្រាបៀរ សឹង្ហា២កំប៉ុងដោយឥតគិតថ្លៃ រួមជាមួយឱកាសទិញ ស្រាបៀរ សឹង្ហាក្នុងតម្លៃពិសេសភ្ជាប់ ជាមួយ ការផ្តល់ជូនផ្សេងៗផងដែរ។

លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់មានឱកាស ឈ្នះរង្វាន់ទ្វេរដងពី ស្រាបៀរ សឹង្ហា។ រាល់ពេលជាវស្រាបៀរ សឹង្ហាលោកអ្នក នឹងមានឱកាសឈ្នះរង្វាន់ធំ ពីការចាប់ឆ្នោត និងឱកាសឈ្នះរង្វាន់ជាច្រើនទៀត ពីការកោសសន្លឹកប័ណ្ណដូចជា អាវយឺត Man-Utd កូនក្រមុំតុក្កតា Man-Utd បាល់ Man-Utd មួក Man-Utd បន្តោងសោរ SINGHA និង Man-Utd ក៏ដូចជា ឆ័ត្រ និង អាវយឺត SINGHA។ ក្រៅពីនោះលោកអ្នកអាចជាវស្រាបៀរសឹង្ហា ១ថូតូចតម្លៃ ១២០០០រៀល ទទួលបានឆ្នោតកោសផ្សង សំណាងចំនួន២សន្លឹក និង ១ថូធំតម្លៃ ៣៥,០០០រៀល ទទួលបានឆ្នោតផ្សងសំណាងចំនួន៦សន្លឹក។

បន្ថែមពីលើនេះ ក៏នៅមានកម្មវិធីពិសេស សម្រាប់អតិថិជនរបស់ស្រាបៀរ សឹង្ហា ដោយការរាល់ការជាវស្របៀរ សឹង្ហា មួយកេស នឹងទទួលបានការបញ្ចុះតម្លៃមកនៅត្រឹមតែ១៥ដុល្លារប៉ុណ្ណោះ ហើយថែមទាំងទទួលបានសន្លឹកឆ្នោត និងការកោសប័ណ្ណផ្សងសំណាង ចំនួន ១២សន្លឹក។ អ្នកចូលរួមទាំងអស់ពិតជាការរីករាយ ចំពោះកម្មវិធីនេះយ៉ាងខ្លាំង ហើយជាក់ស្តែង «ការជាវកាន់តែច្រើនបានឈ្នះ រង្វាន់កាន់តែច្រើន» ពិតប្រាកដមែន។

Singha Stadium កន្លែងដ៏អស្ចារ្យបំផុតសម្រាប់ការជួបជុំទស្សនាការប្រកួតបាល់ទាត់លីកកំពូលរបស់អង់គ្លេស EPL៕