(រតនគីរី)៖​ តាមការឲ្យដឹងពីប្រជាពលរដ្ឋរស់នៅខេត្តរតនគីរីបានឲ្យដឹងថា ​នៅម៉ោងប្រមាណជាង៦ល្ងាចថ្ងៃទី១៧​ ខែ​មករា​ ឆ្នាំ២០១៦​ មានជនសង្ស័យមានគ្នាចំនួន២នាក់ ប្រដាប់ដោយកាំភ្លើង​វែងមួយដើម រួមនិងពូថៅដៃផងនោះ បានចូលទៅធ្វើការបាញ់ប្លន់ ​ផ្ទះថៅកែលក់សាំងមួយកន្លែង ដែលមានយីហោ​សុវណ្ណារិទ្ធ​ ស្ថិតនៅក្នុងក្រុងបានលុង ខេត្តរតនគីរី​។ 

នៅក្នុងករណីបាញ់ប្លន់នេះបណ្តាលឲ្យបុរសជាម្ចាស់ផ្ទះរងរបួស និងបាត់បង់លុយ រួមជាមួយគ្រឿងអលង្ការជាច្រើន។​ ​បន្ទាប់ពីប្លន់បានសម្រេចហើយ ជនសង្ស័យទាំង២នាក់នោះបានគេចខ្លួនដោយសុវត្ថិភាព៕