(ភ្នំពេញ)៖ របាយការណ៍អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ បានបង្ហាញថា យានយន្ត ៣២,៧៦២ គ្រឿង ត្រូវបានត្រួតពិនិត្យ ក្នុងនោះមានម៉ូតូ ៦២ភាគរយ។ យានយន្ត ៦,២៩៣គ្រឿង រកឃើញថា ល្មើសច្បាប់ចរាចរណ៍ ក្នុង នោះ មានម៉ូតូ ៦៨ភាគរយ។ របាយការណ៍បន្តថា យានយន្ត ២,៥៤០គ្រឿង ស្មើ ៤០ភាគរយ ត្រូវបានធ្វើការអប់រំ ហើយយានយន្ត ៣,៧៥៣គ្រឿង​ ត្រូវបានផាកពិន័យ។

របាយការណ៍បានឲ្យដឹងផងដែរថា លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លុវគោករយៈពេល ១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ ១៦ ខែមករា ឆ្នាំ២០១៦ មានយានយន្ត ៤៩៥,៣៥៥គ្រឿង ត្រូវបានត្រួតពិនិត្យ។ ក្នុងនោះ យានយន្ត ១១១,៣៧៣គ្រឿង ត្រូវ បានផាកពិន័យ មានម៉ូតូ ៦០ភាគរយ ហើយយានយន្ត ៥៦,៤៤៤ គ្រឿង ស្មើ ៤៩ភាគរយ ត្រូវបានអប់រំ។ រីឯយានយន្ត ៥៦,៩ ២៩ គ្រឿង ត្រូវបានផាកពិន័យ។

របាយការណ៍នាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈ និង នគរបាលចរាចរណ៍ នៃអគ្គនាយកដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ ថ្ងៃទី១៦ ខែមករា មានមនុស្ស ៤នាក់ បានស្លាប់ និង១៣នាក់ របួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរ។ បើប្រៀបធៀបចំនួន មនុស្សស្លាប់ ដោយគ្រោះថ្នាក់ចរាចរកាលពីម្សិលមិញ មានការកើនថយចុះ ៣នាក់៕