(អ៊ូហ្គាឌូហ្គូ)៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន ស៊ិនហួរ ចេញផ្សាយនៅមុននេះបន្ដិចបានឲ្យដឹងថា ករណីវាយប្រហារ នៅប្រទេស Burkina Faso អ្នកស្លាប់បានកើនដល់២៧នាក់។

សូមជំរាបថា មន្ត្រីជាន់ខ្ពស់របស់ប្រទេស Burkina Faso បានថ្លែងឲ្យដឹងថា ក្រុមកងកម្លាំងពិសេសរំដោះចំណាប់ខ្មាំង​ បាន​ជាច្រើននាក់ ពីក្រុមខ្មាន់កាំភ្លើង ដែលគេសង្ស័យថា ជាក្រុមឧទ្ទាម ISIS ហើយក្នុងចំណោមចំណាប់ខ្មាំង​ទាំង​នោះ ក៏មានមន្ត្រីរដ្ឋាភិបាលផងដែរ៕