(អ៊ូហ្គាឌូហ្គូ)៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន AFP នៅមុននេះបន្ដិចបានឲ្យដឹងថា ករណីវាយប្រហារ នៅប្រទេស Burkina Faso អ្នកស្លាប់បានកើនដល់២២នាក់។ ចំណែកចំណាប់​ខ្មាំង​មួយចំនួនធំ ត្រូវបានរំដោះ នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំង ពីក្រុមខ្មាន់កាំភ្លើង នៅក្នុងសណ្ឋាគារ Splendid ស្ថិតនៅកណ្ដាលទីក្រុង អ៊ូហ្គាឌូហ្គូ ប្រទេស Burkina Faso។

មន្ត្រីជាន់ខ្ពស់របស់ប្រទេស Burkina Faso បានថ្លែងឲ្យដឹងថា ក្រុមកងកម្លាំងពិសេសរំដោះចំណាប់ខ្មាំង​ បាន​ជាច្រើននាក់ ពីក្រុមខ្មាន់កាំភ្លើង ដែលគេសង្ស័យថា ជាក្រុមឧទ្ទាម ISIS ហើយក្នុងចំណោមចំណាប់ខ្មាំង​ទាំង​នោះ ក៏មានមន្ត្រីរដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមខ្មាន់កាំភ្លើងបានបំផ្ទុះរថយន្តអត្តឃាត និងសម្រុកចូលបាញ់ប្រហារ ក្នុងសណ្ឋាគារ Splendid ដែលត្រូវបាន គេដឹងថា អ្នកស្នាក់នៅក្នុងសណ្ឋាគារនោះ ភាគច្រើនជាមន្ត្រី UN និងពួកលោកខាងលិច ដោយក្នុងករណីវាយប្រហារនេះ៕