(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ដ៏អស្ចារ្យរបស់ The Flora បានមកដល់ទៀតហើយ ក្នុងឱកាសបើកលក់ជាផ្លូវការ នូវប្រភេទផ្ទះល្វែងអាជីវកម្ម Shop House (SH.G) និងចូលឆ្នាំចិន មានការបញ្ចុះតម្លៃពិសេស រហូតដល់ទៅ ១០% និងមានផ្ដល់ជូននូវអាំងប៉ាវ ដល់តែ ៥០០០ដុល្លារអាមេរិកទៀតផង ប្រយ៉ាប់រួសរាន់ឡើង សំណាងទ្វេដង កំពុងរងចាំលោកអ្នក។ កម្មវិធីនេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ នៅផ្សារទំនើប AEON Mall។

លក្ខណៈពិសេស នៃប្រភេទផ្ទះល្វែងអាជីវកម្ម Shop House (SH.G) នេះ ទំហំផ្ទះ ៤mx១២m មានបន្ទប់គេង៤, បន្ទប់ទឹក៥,ចតរថយន្តបាន ២គ្រឿងយ៉ាងទូលាយ ហើយទីតាំងគម្រោងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ចំងាយ១៥នាទី ពីស្ពាយជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សូមកុំភ្លេចណា អញ្ជើញចូលរួមទាំងអស់គ្នា កុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតឲ្យសោះណា។

គួរបញ្ជាក់ថា The Flora មានគេហដ្ឋានដ៏ប្រណិត គ្រប់ប្រភេទក្នុងការរស់នៅ គឺផ្ទះល្វែងអាជីវកម្ម វីទ្បាភ្លោះ វីទ្បាកូនកាត់ មានគុណភាពខ្ពស់ តម្លៃសម្យរម្យ ទីតាំងល្អមានផាសុខភាព ផ្តល់ជូនប្លង់រឹង ទីធ្លាធំទូលាយ មានក្លឹបហាត់ប្រាណ និងអាងហែលទឹក បូករួមនឹងផ្លូវធំៗ មានទំហំរហូតដល់ទៅ២០ម៉ែត្រ ហើយថែមទាំងមាន មជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ។

The Flora កាលពីចុងឆ្នាំកន្លងទៅ បានទទួលជោគជ័យខ្ពស់ លើសការរំពឹងទុករបស់ខ្លួនទៅទៀត ដោយបានអតិថិជនជាវនៅប្រភេទផ្ទះ LH1 ដែលប្រភេទគម្រោងផ្ទះវីឡាកូនកាត់ ដែលច្នៃឡើងដោយភាពល្អឥតខ្ចោះ។

ព័ត៌មានលម្អិតទំនាក់ទំនង នៅការិយាល័យកណ្ដាលបុរីអាទាំងមាស គម្រោង The Flora អគារលេខ២៨ ផ្លូវជាតិ លេខ ៦A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ (010-087)366886៕