(អាម៉េរិក)៖ យោងតាមព័ត៌មាន CNN ចេញផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា លោក René Angélil ជាស្វាមីរបស់តារាចម្រៀង Céline Dion ម្ចាស់បទ Titanic បានស្លាប់ហើយនៅថ្ងៃព្រហស្បតិ៍។

«លោក René Angélil អាយុ៧៣ឆ្នាំ បានស្លាប់ហើយនៅព្រឹកនេះ នៅផ្ទះរបស់គាត់ ក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាម៉េរិក បន្ទាប់ពីមានជំងឺមហារីកជាយូរមកហើយ» នេះបើតាមតារាចម្រៀង Dion បានបង្ហោះតាមគណនី Twetter របស់ខ្លួន។

លោក Angélil និងតារាចម្រៀង Dion បានរស់នៅជាមួយគ្នាយ៉ាងយូរ ហើយបានបែកផ្លូវគ្នា នៅក្នុងខែមិថុនា ឆ្នាំ២០១៤ ដោយសារលោកមានជំងឺមហារីក។ ការិយាល័យ Clark County Coroner បានឲ្យដឹងថា លោក Angelil បានស្លាប់ដោយសារជំងឺមហារីកបំពង់ក។ ការិយាល័យខាងលើបន្តថា​ «យើងបានកំណត់ថា ការស្លាប់របស់លោក Angelil គឺដោយសាររោគាពាធ មិនមានការស៊ើបអង្កេតបន្ថែមណាមួយ ត្រូវបានធ្វើឡើងទៀតនោះទេ»៕