(ភ្នំពេញ)៖ អ្វីដែលលោកអ្នកកំពុងរង់ចាំ គឺបានមកដល់ហើយ។ Camhomes នឹងចាប់ផ្តើមសាងសង់អគារខុនដូរ D’Seaview ដ៏ប្រណីតនៅ ខេត្តព្រះសីហនុ នៅចុងសប្តាហ៍នេះហើយ។

លោក គួច លេងឃាង អ្នកទំនាក់ទំនងសាធារណៈ និងយុទ្ធសាស្ត្រទីផ្សារនៃក្រុមហ៊ុន Public Housing Development (Cambodia) Ltd បានឲ្យដឹងថា «ពិធីបញ្ចុះបឋមសិលា នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ ក្រោមអធិបតីភាព លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងហើយលោកក៏សូមគោរពអញ្ជើញសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិតិ្តយសជាតិ អន្តរជាតិ និង អតិថិជនទាំងអស់ដើម្បីចូលរួម ក្នុងកម្មវិធីនេះឲ្យបានច្រើនកុះករផងដែរ»

អគារខុនដូ D’Seaview ដ៏ប្រណីតមួយនឹងផ្តល់ឲ្យលោកអ្នក នូវជម្រើសថ្មីទាំងលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម ដែលមានសេវាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់២៤ម៉ោង អាងហែលទឹក កន្លែងហាត់ប្រាណ សួនច្បារដ៏ធម្មជាតិ កន្លែងលេងកីឡា កន្លែងញាំអាហារ ភោជនីយដ្ឋាន និង ចំណតរថយន្តយ៉ាងធំទូលាយ។

លោកស្រី វ៉ា រ៉ូនី ទើបបានកក់ខុនដូ D’Seaview កាលពីខែមុន បន្ទាប់ពីបានពិភាក្សាជាមួយ អ្នកជំនាញ អចលនទ្រព្យនៅ Camhomes ។ លោកស្រីបានឲ្យដឹងថា «ខ្ញុំចង់បានខុនដូមួយ នៅទីនោះព្រោះ ខ្ញុំអាចទៅលេងខេត្តព្រះសីហនុ ជាញឹកញាប់ជាមួយគ្រួសារ និងមិត្តភ័ក្តរបស់ខ្ញុំ។ ខ្ញុំកំពុងតែប្រាប់អោយ មិត្តភ័ក្តរបស់ខ្ញុំអោយ ទិញបន្ទប់ខុនដូរនៅទីនោះដែរ ព្រោះវាមានទីតាំងនៅក្បែរ ឆ្នេរសុខាហើយពួកយើងអាច ទៅលេងសមុទ្រមួយខែម្តង ឬអាចធ្វើអ្វីផ្សេងៗទៀត»

លោកស្រីនឹងទៅមើលទីតាំងខុនដូរក្នុង ពេលឆាប់ដើម្បីដឹងពីដំណើរការ នៃការសាងសង់ផងដែរ។ D’Seaview ត្រូវបានរចនាឡើងឲ្យមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ព្រមទាំងអាចគយគន់ ទេសភាពជុំវិញក៏ដូចជាផ្ទៃសមុទ្រ យ៉ាងធំល្វឹងល្វើយ។ គ្រប់បន្ទប់ទាំងអស់សុទ្ធបែរមុខ ទៅទិសខាងត្បូង ឬ ទិសនិរតី។ ការសាងសង់ខុនដូនេះ នឹងរួចរាល់អស់ក្នុងរយៈពេល២ឆ្នាំទៀត។
D’Seaview មានទីតាំងនៅ ភូមិ១ សង្កាត់លេខ៣ ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុន Camhomes នឹងរៀបចំពិធីទទួលទានអាហារថ្ងៃត្រង់ជាមួយ អ្នកចូលរួមក្នុងពិធីបញ្ចុះបឋមសិលា នៅក្នុងសណ្ឋាគារសុខា ព្រមទាំងមានចាប់រង្វាន់ភ្លាមៗ សម្រាប់ អតិថិជនកក់ខុនដូនៅថ្ងៃនោះតែម្តង។ រង្វាន់រួមមាន៖ កង្ហារ ម៉ៃក្រូវេវអូវិន ទូរទឹកកក ទូរទស្សន៍ទំហំ 32អ៉ីញ អាផេត ម៉ូតូ ព្រមទាំងរង្វាន់ធំ គឺការបញ្ចុះតម្លៃ៣% លើកប្រូម៉ូសិន បច្ចុប្បន្នចំពោះការកក់ខុនដូរ នៅថ្ងៃនោះ។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចំពោះ D’Seaview លោកអ្នកអាចមកទស្សនាដោយផ្ទាល់នៅ Showroom អគារកាណាឌីយ៉ា ហើយអាចពិភាក្សាជាមួយ អ្នកជំនាញដើម្បីទទួលបាននូវ អត្ថប្រយោជន៍ដ៏ច្រើន លោកអ្នកក៏អាចទំនាក់ទំនង មកកាន់លេខ 023 985828 / 097 7689090 ឬចូលទស្សនាតាមរយៈគេហទំព័រ www.mycamhomes.com