(កំពត)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្តកំពត បាន ចុះឃាត់ខ្លួនមុខសញ្ញា ចែកចាយថ្នាំញៀនម្នាក់  រួមនឹងថ្នាំញៀន៦កញ្ចប់ នៅវេលាម៉ោង១០៖៤៥នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ចំណុចហាងខារ៉ាអូខេ "ម្លប់មាន" ស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអម្ពិល ក្រុងកំពត ខេត្តកំពត។

នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត លោកវរសេនីយ៍ត្រី លក ញ៉ាវ បានប្រាប់អង្គភាព Fresh News  ថាជនសង្ស័យ ឈ្មោះគឹម កងសុខុម អាយុ៣៥ឆ្នាំ រស់នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

នៅពេលនេះជនសង្ស័យ ត្រូវកម្លាំងនគរបាល បាននិងកំពុងតែធ្វើការសាកសួរ នៅឯការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ដើម្បីចាត់ការតាមច្បាប់៕