(ម៉ានីល)៖ តុលាការកំពូលរបស់ហ្វីលីពីន បានចេញសេចក្តីសម្រេចនាថ្ងៃអង្គារនេះថា កិច្ចព្រមព្រៀងជាមួយ​សហរដ្ឋអាម៉េរិកក្នុងការរក្សាសន្តិសុខ គឺមានលក្ខណៈស្របច្បាប់​ ដោយអនុញ្ញាតឲ្យ​កងកម្លាំងសហរដ្ឋអាម៉េរិកបន្ថែមទៀត មកដាក់ពង្រាយក្នុងប្រទេស ហ្វីលីពីន ដើម្បីទប់ទល់ការពង្រីកឥទ្ធិលពីសំណាក់ភាគី ចិន នៅសមុទ្រចិនខាងត្បូង នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ។

សូមជម្រាបថា កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិករយៈពេល១០ឆ្នាំ ​ត្រូវបានចុះហត្ថលេខាតាំងពីឆ្នាំ២០១៤កន្លងទៅនេះ ប៉ុន្តែមិនទាន់បានអនុវត្តន៍នៅឡើយ ដោយសារកន្លងមកជួបបញ្ហាផ្លូវច្បាប់។ តាមរយៈកិច្ចព្រមព្រៀងនេះ សហរដ្ឋអាម៉េរិកអាចបញ្ជូន​យោធា និងនាវាចម្បាំងបន្ថែមមកកាន់ប្រទេស ហ្វីលីពីន ហើយប្រទេសជាម្ចាស់ផ្ទះនឹងទទួលបានជំនួយ​ក្នុងការកសាងកម្លាំងយោធារបស់ខ្លួន៕