(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០១៦នេះ រដ្ឋសភា បាននិងកំពុងបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៥ ដោយពិភាក្សានិងអនុម័តទៅលើរបៀបវារៈចំនួន៣។ កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ។ សមាជិកសភាគណបក្សសង្គ្រោះជាតិ ក៏បានចូលរួមប្រជុំ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ទាំង៣នេះដែរ។

សូមជម្រាបថា របៀបវារៈទាំង៣នេះ រួមមាន៖ សេក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ និងការពិភាក្សានិង អនុម័ត សេចក្តីព្រាងច្បាប់ស្តីពី គណនេយ្យ និងសវនកម្មជាដើម៕