(តួកគី)៖ អនុនាយករដ្ឋមន្ត្រីរបស់ប្រទេសតួកគី បានបញ្ជាក់ឲ្យដឹងថា ជន​បំផ្ទុះ​គ្រាប់បែកអត្តឃាតនៅកណ្ដាលទីក្រុងអ៊ីស្តង់ប៊ុល មានអាយុ ២៨ឆ្នាំ ជាជនជាតិ​ស៊ីរី ហើយ​ជនរង់គ្រោះភាគច្រើនគឺជាជនបរទេស នេះ​បើយោងតាមការ​ចេញ​ផ្សាយរបស់សារព័ត៌មាន AP នៅល្ងាចថ្ងៃទី១២ ខែមករា។

នៅប៉ុន្មានម៉ោងមុននេះ អាជ្ញាធរតួកគី បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ១០នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួសក្នុងករណីបំផ្ទុះ គ្រាប់បែកអត្តឃាតមួយកណ្ដាលទីក្រុងអ៊ីស្តង់ប៊ុល ដោយពួកគេជឿថា វាទង្វើរបស់​ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅក្នុងប្រទេសស៊ីរី។

គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នេះ មានករណី​បំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅកណ្ដាលក្រុមអ៊ីស្តង់ប៊ុល ដែលជាកន្លែង​សម្បូរ​ទៅដោយជនបរទេស៕