(ព្រះសីហនុ)៖ កម្លាំងនគរបាលមូលដ្ឋាន នៃអធិការដ្ឋាន នគរបាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើការស្រាវជ្រាវ រហូតតាមចាប់ ជនចែកចាយ គ្រឿងញៀនម្នាក់ ដោយដកហូតថ្នាំ៤កញ្ចប់ ស្ថិតនៅសង្កាត់លេខ១។

មន្រ្តីនគរបាល ខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រៅពីការដកហូតថ្នាំញៀន កម្លាំងនគរបាល ក៏បានដកហូត ម៉ូតូមួយគ្រឿងម៉ាកសេ១២៥ សេរីឆ្នាំ២០១៦ និងលុយមួយចំនួនផងដែរ។ ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបានយកទៅសួរនាំ នៅអធិការដ្ឋាន នគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធី៕