(ភ្នំពេញ)៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចំរើនគួរ្យគត់សំគាល់ ដោយបច្ចុប្បន្ននេះ មានវិនិយោគគិនជាតិ និងអន្តរជាតិជាច្រើនបាននឹង កំពុងមកវិនិយោគ និងសាងសង់អាគារពាណិជ្ជកម្ម ខុនដូ បុរី ផ្សារទំនើប និងអាគារខ្ពស់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា ។ ជាក់ស្តែងគម្រោង D’seaview ដែលជាគម្រោងសាងសង់ខុនដូ និងអគារពាណិជ្ជកម្ម ដ៏ធំ របស់​ក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី បានបោះទន់វិនិយោគ នៅក្នុងខេត្តព្រះសីហនុ ដែល​ជា តំបន់ទេសចរណ៍ ដ៏មានសក្តានុពលមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

D’Seaview គឺជាគម្រោងអភិវឌ្ឍន៍ទីមួយ ដែលមានអាគារពាណិជ្ជកម្ម និងលំនៅស្ថាន ហើយត្រូវបានសាងសង់នៅផ្ទៃដី 9,818 ម៉ែតការ៉េ។ អាគារពាណិជ្ជកម្មនេះ ត្រូវបានរចនា ឡើងឲ្យ មាន4​ផ្នែកផ្សេងគ្នា ដែលសមស្របសំរាប់ស្ថាប័នហិរញ្ញវត្ថុ អគារការិយាល័យ ភោជនីយ អាហារ ស្កាយិ៍បា មណ្ឌលសុខភាព ក្លឹបហាត់ប្រាណ ហាងកែសម្ផស្ស Mini Mart កន្លែងក្មេង លេង និងបរិក្ខារផ្សេងៗ​ ជាច្រើនទៀត។

លោក វ៉ាន់ ចាន់ថន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលន ​ទ្រព្យបានលើកឡើងថា​ «បច្ចុប្បន្ននេះតម្រូវការកន្លែងស្នាក់​នៅ មានកាន់តែច្រើនឡើង ជាពិសេស នៅពេលសមាហរណកម្មអាស៊ាន ខាងមុខនេះនឹងមាន​ជនបរទេសចេញ ចូលច្រើន ដូច្នេះតម្រូវការនៃការស្នាក់នៅនឹងមានការកើនឡើង ដែលទាមទាឲ្យមាន កន្លែងស្នាក់នៅច្រើន ហើយវាក៏ជាកត្តាមួយដែលជំរុញឲ្យវិស័យសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា មានការរីកចម្រើនផងដែរ»។

លោក យឿនសេរីវ៉ាត ដែលជាប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុនអចលនទ្រព្យ នៃ​ក្រុមហ៊ុនឡាន ប្រផឹធី អិលធី បានមានប្រសាសន៍ថា​ «មានអ្នកវិនិយោគទុនបរទេសជាច្រើន ដែលបានវិនិយោគ នៅក្នុងខេត្តព្រះសីហនុ ហើយអ្នកទាំងនេះនឹងត្រូវការកន្លែងស្នាក់នៅ ដែលមានផាសុខភាពសម្រាប់បុគ្គលិក ដែលមកពីបរទេស»។

លោក វ៉ាន់ ចាន់ថន បានបញ្ជាក់បន្ថែមថា​ «ការរស់នៅក្នុងខុនដូរ មានអត្ថប្រយោជន៍ច្រើន គឺវាមានសុវត្ថិភាព ដោយអ្នករស់នៅក្នុងខុនដូរ មិនចាំបាច់ខ្វល់ខ្វាយច្រើនរឿងសន្តិសុខ ព្រោះគេមានសន្តិសុខយាម និងមានកាមេរ៉ាសុវត្ថិភាព នៅគ្រប់ទីកន្លែងព្រមទាំងមាន ចំណតរថយន្តត្រឹមត្រូវ ជាងនេះទៅទៀត គឺគេមិនបារម្ភរឿងទឹកលិច ឬភ្លើងដាច់ ហើយក៏មិនពិបាកក្នុងការ ថែទាំអនាម័យក្នុងបន្ទប់ ព្រមទាំងមានបរិយាកាសល្អ ដែលធ្វើឲ្យអ្នករស់នៅទីនោះ មានអារម្មណ៍ស្រស់ស្រាយ»។

បើតាមប្រសាសន៍របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗ នេះបានឲ្យដឹងថា​ «បច្ចុប្បន្នប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានលំនឹងម៉ាក្រូសេដ្ឋកិច្ចខ្ពស់ និងអតិផរណាទាប។ ជាក់ស្តែងផលិតផលក្នុងស្រុកសរុប សម្រាប់ប្រជាជនម្នាក់មានការកើនឡើង ជាលំដាប់ពីប្រមាណ ៧៣៨ ដុល្លានៅឆ្នាំ ២០០៨ ដល់ ១១៣៩ ដុល្លានៅឆ្នាំ២០១៤ ហើយត្រូវប៉ាន់ស្មានថា នឹងកើនឡើងរហូតដល់ប្រមាណ ១៥៧៩ដុល្លានៅឆ្នាំ២០១៨ខាងមុខ»។

លោក ប៉ា សុជាតិវង្ស ក៏បានបញ្ជាក់ថា ​«ដោយសាកំណើនសេដ្ឋកិច្ចគួរឲ្យគត់សម្គាល់នេះ ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេស កំពុងអភិវឌ្ឍន៍មានចំណូលទាប មកជាប្រទេសកំពុងអភិវឌ្ឍន៍ មានចំណូលមធ្យម ដែលបញ្ជាក់ឲ្យកាន់តែច្បាស់ថា អំណាចទិញរបស់ប្រជាពលរដ្ឋ មានការកើនឡើងជាបន្តបន្ទាប់​។ ហេតុដូច្នេះហើយទើបបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា​មានលទ្ធភាពច្រើន ក្នុងការទិញខុនដូរ ឬផ្ទះសម្បែងដើម្បីស្នាក់នៅដោយខ្លួនឯង ដែលនេះបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើន យ៉ាងឆាប់រហ័ស»៕