(ភ្នំពេញ)៖ កម្មវិធី «កំពូលតន្ត្រី KAP» នៅក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ ទស្សនិកជននឹងទទួលបាននូវភាពសប្បាយរីករាយ ជាមួយតារាចម្រៀងល្បីប្រចាំផលិតកម្មសាន់ដេ គឺលោក នីកូ , កញ្ញា គៀត សុវណ្ណាឡាង តារាចម្រៀងមកពីផលិតកម្ម Phleng Record និងកញ្ញា ហង្ស សុជាតា ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៩៖០០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ។ ជាពិសេសទស្សនិកជន នឹងផ្ទុះសំណើចសប្បាយរីករាយជាមួយនឹងក្រុមកំប្លែង CBS ព្រមទាំងការសម្តែងទេពកោសល្យ និងសមត្ថភាពពិសេសៗជាច្រើនទៀត ។

ទស្សនិកជនអាចទស្សនាដោយសេរី និងរីករាយជាមួយ «កំពូលតន្ត្រី KAP» នៅថ្ងៃអាទិត្យ ទី១០ ខែមករានេះ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៩យប់ នៅស្ថានីយទូរទស្សន៍ CNC ឫស្សីកែវ ហើយទស្សនិកជនទាំងអស់ ក៏អាចទស្សនាតាមរយៈការផ្សាយផ្ទាល់ ជាមួយ Fresh News TV នៅលើទូរស័ព្ទដៃ និងនៅលើគេហទំព័រ បានយ៉ាងងាយស្រួលផងដែរ។

សូមរង់ចាំទស្សនាការផ្សាយផ្ទាល់នេះ តាមកញ្ចក់ទូរទស្សន៍ CNC និងលើទូរស័ព្ទដៃ របស់លោក-អ្នកជាមួយ Fresh News TV ចាប់ពីម៉ោង ៧៖០០ថ្ងៃអាទិត្យនេះ៕