(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្តីបន្ទោសឲ្យមន្រ្តីមួយចំនួន ដែលមិនព្រមកែទម្លាប់អាក្រក់របស់ខ្លួន ខណៈទម្លាប់អាក្រក់ទាំងអស់នោះអាចកែបាន។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដកស្រង់ប្រ សាសន៍សម្តេចតេជោ ហ៊ុន សែន មកបញ្ជាក់យ៉ាងខ្លីលើ Facebook របស់លោកថា «កន្លែងខ្លះអាចកែបានសោះ តែមន្ត្រីយើងមិនព្រម កែ សុខចិត្តបៀមផ្លែសន្ទូចរហូត»

ប្រសាសន៍ដាស់តឿនក្រើនរំលឹក ក៏ដូចជាស្តីបន្ទោសឲ្យមន្រ្តីមិនបោះបង់ទម្លាប់អាក្រក់ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅ ក្នុងសន្និបាតលើកទី៣៩ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ៕