(កំពង់ចាម)៖ ឃាតកនៅលើដងផ្លូវ បានសម្លាប់បុរស៣នាក់ភ្លាមៗ គួរឲ្យអាសូរ និងម្នាក់ទៀតរងរបួសធ្ងន់ ស្ថិតនៅតាមផ្លូវជាតិលេខ៦ ភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦។

គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពី រថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបុកម៉ូតូរបស់ជនរងគ្រោះ ម៉ាក Dream C125 ពាក់ស្លាកលេខភ្នំពេញ 1CQ- 6021។ ប៉ុន្តែក្រោយកើតហេតុ រថយន្តបង្កបានបើកគេចបាត់ ស្រមោលបន្សល់ទុកតែសព ជនរងគ្រោះ និងម៉ូតូនៅនឹងកន្លែងតែប៉ុណ្ណោះ។

តាមសាក្សីរថយន្តបង្កបានបុក និងអូសម៉ូតូរបស់ជនរងគ្រោះ ចំងាយប្រហែល២០០ម៉ែត្រ។ យ៉ាងណាក៏ដោយ មិនទាន់ មានរបាយការណ៍បញ្ជាក់អំពីអត្តសញ្ញាណ ជនរងគ្រោះនៅឡើយទេ។

ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ និងទាក់ទងទៅក្រុមគ្រួសារ មកទទួលយកសពធ្វើបុណ្យតាមប្រពៃណី៕