(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអ្នកដឹកនាំរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ពោលគឺមុនមួយថ្ងៃនៃទិវាជ័យជំនះ ៧មករា ខួបលើកទី៣៧នោះ សម្តេចបានសរសេរសារខ្លីមួយ ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook Page របស់សម្តេច ដោយមានភ្ជាប់ជាមួយ នូវវីដេអូឃ្លីបជាង៦នាទីផងដែរ ដើ​ម្បីរំលឹកនឹកដល់ថ្ងៃទី៧ មករា ដែលនាំមកនូវជីវិតទី២ និងសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា រហូតមានអ្វីៗគ្រប់យ៉ាងមកដល់សព្វថ្ងៃនេះ។

សាររបស់ស​ម្តេចតេជោ ហ៊ុន សែន បានសរសេរថា «៧ មករា នាំមកនូវជីវិតទីពីរ និងសន្តិភាពដល់កម្ពុជាទាំងមូល។ ៧ មករា បានធ្វើអោយកម្ពុជាមានអ្វីៗគ្រប់ យ៉ាងមកទល់ពេលនេះ ។ ៧ មករា បានធ្វើអោយកម្ពុជាកាន់តែរីកចម្រើន លូតលាស់ទៅមុខជានិច្ច»។

សូមជម្រាបថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ស្អែកនេះ ប្រទេសកម្ពុជាទាំងមូលនឹងប្រារព្ធទិវាជ័យជំនះ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០១៦) ដែលជាខួបលើកទី៣៧៕

៧ មករា សន្តិភាព និង ការរីកចម្រើន

៧ មករា នាំមកនូវជីវិតទីពីរ និងសន្តិភាពដល់កម្ពុជាទាំងមូល។ ៧ មករា បានធ្វើអោយកម្ពុជាមានអ្វីៗគ្រប់យ៉ាងមកទល់ពេលនេះ ។ ៧ មករា បានធ្វើអោយកម្ពុជាកាន់តែរីកចម្រើនលូតលាស់ទៅមុខជានិច្ច។

Posted by Samdech Hun Sen, Cambodian Prime Minister on Tuesday, January 5, 2016