(​ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្ស១០នាក់បានស្លាប់ ១១នាក់រងរបួសធ្ងន់ និង២នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ម្សិលមិញ​នេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការ នគរបាលជាតិ។

​ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១២​លើកនៅថ្ងៃម្សិលមិញ​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប២១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១២​គ្រឿង រថយន្ត​ធុន​តូច០៣​គ្រឿង និង​រថយន្ត​ធុន​ធំ០៦​គ្រឿង​ ហើយមូល​ហេតុដែល​បណ្តាល​ឲ្យ​ មាន​គ្រោះថ្នាក់​រួមមាន​៖ ល្មើស​ល្បឿន ០៤​លើក មិន​គោរព​សិទ្ធ ០៤​លើក ស្រវឹង ០២​លើក ប្រជែង​គ្រោះថ្នាក់ ០១​លើក និង​បត់​គ្រោះថ្នាក់ ០១​លើក​ផង​ដែល​។​

​ដោយឡែក​យាន​ល្មើស​សរុប​ទូទាំងប្រទេស​មាន ៥៦៤៣​គ្រឿង បានធ្វើ​ការអប់រំ​មាន ២៨៧៧​គ្រឿង និង​ពិន័យ​សរុប ២៧៦៦​គ្រឿង និង​បាន​ឃាត់​យាន​ទុក​មាន ១៣១​គ្រឿង​៕