(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់ លោក វ៉ូ វីនយ៉ី និងលោកស្រី ហ៊ុន ចាន់ថុល អគ្គនាយកក្រុមហ៊ុន Bes t America Cambodian Enterprise Co., LTD ដែលបានជួយជាថវិកា ចំនួន៥ម៉ឺនដុល្លារ ដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារ នៅខេត្តកែប។

សូមជំរាបថា គិតត្រឹមម៉ោង២០៖៣០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមជួយសង្រ្គោះបានជួយជនរងគ្រោះពីរនាក់បងប្អូន ចេញពីគំនរអគារបាក់រលំ, សរុបជនរងគ្រោះពេលនេះឡើងដល់២៩នាក់ ក្នុងនោះស្លាប់៧នាក់ ខណៈការរុករកកំពុងបន្តយ៉ាងសកម្ម ដើម្បីរកអ្នកផ្សេងៗទៀតដែលកប់នៅក្នុងគំនរអគារនោះ។

រដ្ឋបាលខេត្តកែប ប្រកាសផ្លូវការអំពីលេខទូរស័ព្ទ៖ 092 860 888 សម្រាប់ទំនាក់ទំនងរកសាច់ញាតិជនរងគ្រោះ នៃករណីបាក់រលំអគារ៕