(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងលោកស្រី ខៀវ បុប្ផាផល ព្រមទាំងក្រុមគ្រួសារមានទុក្ខយ៉ាងក្រៀមក្រំ ដោយអ្នកម្ដាយ តោ ឡោ បានទទួលមរណភាព ក្នុងជន្មាយុ៩៤ឆ្នាំ ដោយរោគគាពាធ។

នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ និងលោកស្រី ខៀវ បុប្ផា ផល, លោក ខៀវ សីហពង្ស និងលោកស្រី លោក ឡាត់ ជៀន និងលោកស្រី
លោក តុប ប៊ុនរឿន និងលោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់មានទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់ម្តាយបង្កើត ម្តាយក្មេង យាយ យាយទូត។

សពត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលស្ថិតនៅផ្ទះលេខ៣៨ ផ្លូវ១២២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ (ខាងក្រោយDN)។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសម្តេច ទ្រង់ ឯកឧត្តម លោក ឧកញ៉ា លោកជំទាវ លោក លោកស្រី បងប្អូនជិតឆ្ងាយ មេត្តាជ្រាបជាដំណឹង និងអញ្ជើញចូលរួមរំលែកទុក្ខ និងអនុមោទនាបុណ្យតាមនិស្ស័យជ្រះថ្លារៀងៗខ្លួន៕