(ភ្នំពេញ)៖ ដោយពិនិត្យឃើញជាក់ស្ដែងពីបញ្ហាធូលី​ដីហ៊ុ​យ​ធ្វើ​អោ​យ​ប៉ះពាល់បរិស្ថាន និងសុខភាពប្រជាជនរស់នៅ​ក្បែរតំបន់ការដ្ឋានសា​ងសង់ស្ពានអាកាសថ្មីជាប់ស្របគ្នា និងស្ពានអាកាសក្បាល​ថ្នល់ចា​ស់ និងប្រព័ន្ធ​លូមេដែ​លកំពុងដំណើរ​ស្ថាបនា​យ៉ាងម​មាញឹកនាសព្វថ្ងៃ​នេះ និងអ្នកដំណើរ នៅព្រឹកថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ អភិបាលខណ្ឌចំការ លោក ថេង សុថុល បានដឹកនាំកម្លាំង ដោយយកឡាន​ទឹកមក​បាញ់ទឹកលាងសម្អាត​​មហាវិថីទាំ​ង២ គឺម​ហាវិថីព្រះនរោត្ដម និងមហា​វិថីព្រះមុនីវង្ស ចាប់ពីគ​ល់ស្ពា​នអាកា​សក្បាលថ្នល់ ​និងច្រមុះ​ជ្រូក​ក្បាល់​ថ្នល់ ។

ជាមួយគ្នានេះដែរ លោក ថេង សុថុល អភិបាល នៃគណៈ​អភិបាល​​ខណ្ឌចំការមន បានជំរុញ​អោយក្រុ​មការងាររដ្ឋបាល​ខណ្ឌចំការមន ដែ​លដឹកនាំដោយលោក ​ហាយ សិទ្ធី ប្រធានការិយាល័យ​ផែនការ ចុះពិនិត្យធ្វើការ​ងារនេះជាប្រចាំ ក្នុងការបាញ់ទឹ​កលាងស​ម្អាតផ្លូវថ្នល់​នៅតាមបណ្ដោ​យមហាវិថីព្រះនរោត្តម ​ចាប់ពីគល់ស្ពា​នក្បាលថ្នល់ប៉ែកខាងជើង រហូតដល់ស្ដុបជលផល ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមននិងមហាវិថីព្រះមុនីវង្សចាប់ពីស្ពានអាកាសក្បាល់ដល់ភ្លើងស្ដុបបឹងត្របែក ។

ដោយស្ថានភាព​ផ្លូវ២ខ្សែ​ខាងលើនេះ កំពុងដែលសាងសង់ស្ពានអាកាសបន្ថែម និងកំពុងជីកដាក់ប្រព័ន្ធលូថ្មីផងដែរ ដោយមានដីហុយដែលធ្វើអោយប៉ះពាល់ផ្នែកបរិស្ថាន និង​សុខភា​ព​មក​លើបង​ប្អូនប្រជាជ​ន​ធ្វើដំណើរ​តាម​បណ្ដោយ​​ផ្លូវនេះពិបា​កក្នុង​ការធ្វើដំណើ​រ និងអាច​ប៉ះពា​ល់ដល់សុខភាពផងដែរ ។ ដូចនេះ រដ្ឋបាលខណ្ឌចំការមន សូមការអធ្យាស្រ័យពីផលប៉ះពាល់ ព្រោះការ​ដ្ឋាន​កំពុង​សា​ង​សង់ ៕