(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ​បាន​រៀប​ចំ​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវការ​នូវស្ពាន​អាកាសថ្មើរជើង​ដែលឈ្មោះថា «តេជោសន្តិភាព» ដំបូងគេបង្អស់​បន្ទា​ប់ពីរាជ​ធានី​ភ្នំពេញ ក្រោមអធិបតីភាពលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់។

សូមបញ្ជាក់ថាស្ពានអាកាសថ្មើរជើងនេះបានសាងសង់រយះពេល ៦ខែជាង ដែលមានកម្ពស់ ៥.៧ ម៉ែត្រ បណ្តោយ ៣៩.៣៩ ម៉ែត្រ ទទឹង ៣.៨០ ម៉ែត្រ សរុបអស់ថវិកាប្រមាណ ៣៤ម៉ឺនដុល្លា ក្រោមជំនួយឧបត្ថម្ភរបស់លោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ។

ស្ពានអាកាស​ថ្មើរជើង​នេះនឹង​ចូលរួម​ចំណែក​យ៉ាងធំធេង ក្នុងការលើ​កកម្ពស់សោភ័ណ​ភាពមុខមាត់​ខេត្តកំពង់ស្ពឺផងដែរ មិនតែប៉ុណ្ណោះ​ក៏បានកាត់បន្ថ​យការកក​ស្ទះចរាច​រណ៍ផងដែរ ។ ក្រុម​ហ៊ុនហេង​អភិវឌ្ឍន៍បានជួយក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងខេត្ត ទាំងវិស័យពុទ្ធចក្រ និងអណាចក្រ ៕