(ភ្នំពេញ)៖ ភាពរីករាយដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ នឹងមកដល់ឆាប់ៗនេះហើយ! ណាហ្គាវើលដ៍ សូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់ មកទទួលយកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ជាមួយការប្រគំតន្ត្រីឆ្លងឆ្នាំ ដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងកម្ពុជាល្បីៗ ម្ហូបឆ្ងាញ់ៗដ៏សម្បូរបែប និងរាត្រីកម្សាន្តដ៏អស្ចារ្យ។

ទស្សនាដោយសេរី ចាប់ពីម៉ោង០៩៖៣០យប់តទៅ នៅណាហ្គាវើលដ៍! ជួបជាមួយ អាយដល របស់អ្នក ដូចជា នីកូ សុគន្ធ និសា និងក្រុមតូច Small World Small Band។

ចំណែកពិធីករ និងពិធីការិនី រួមមាន៖ ពិធីករស្រស់សង្ហា និងជាប្រុសស្អាតកម្ពុជា ឆ្នាំ២០១៩ ទ្រី តារាវុធ ពិធីករ យឹម ណារ៉ា កញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំ២០១៩ សំណាង អេលីណា និងកញ្ញាឯកកម្ពុជា ឆ្នាំ២០១៧ រឿន ណាត។ តន្ត្រីឆ្លងឆ្នាំនេះ ក៏មានការចូលរួមសម្តែង ដល់អ្នកសិល្បៈជាតិ និងអន្តរជាតិ ប្រចាំណាហ្គាវើលដ៍ផងដែរ។

មុនទស្សនាតន្ត្រីដ៏ធំអស្ចារ្យនេះ ពុកម៉ែបងប្អូនអាចរីករាយ ពិសាអាហារប៊ុហ្វេឈ្ងុយឆ្ងាញ់ ដ៏សម្បូរបែបជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ នៅភោជនីយដ្ឋានឈ្នះពានរង្វាន់ 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) និង The Pangea (ជាន់ទី១ ណាហ្គាវើលដ៍ទី១) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

សម្រាប់អ្នកដែលចង់អបអរឆ្នាំថ្មី ជាមួយបរិយាកាសដ៏រ៉ូមែនទិច សូមអញ្ជើញទៅភោជនីយដ្ឋានបារាំង Le Gourmet (ជាន់ទី១ ណាហ្គាវើលដ៍ទី១) ដែលមានបម្រើជូននូវម្ហូបឈុតពិសេស ៤ មុខក្នុងពេលថ្ងៃត្រង់ ឬល្ងាច។

ក្នុងឱកាសនេះដែរ ភោជនីយដ្ឋានប្រណីត Hall of Golden Chimes មានបម្រើជូននូវម្ហូបឈុតពិសេសសម្រាប់គ្នា ៤ ឬ ១០ នាក់សម្រាប់អាហារថ្ងៃត្រង់ ឬល្ងាចដែលពុកម៉ែបងប្អូន អាចគយគន់ទេសភាព និងសកម្មភាពនៃរាត្រីឆ្លងឆ្នាំ ក្នុងរាជធានីភ្នំពេញ ពីក្នុងភោជនីយដ្ឋានផងដែរ។

បន្ទាប់ពីខោនដោនរួច លោកអ្នកអាចមករាំលេងកម្សាន្ត នៅក្លឹបដាលីនដាលីន (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) ក៏បាន។ មានការបញ្ចុះតម្លៃភេសជ្ជៈសន្ធឹកសន្ធាប់ និងមានកាដូសម្រាប់អ្នកភ្លាមៗផងដែរ។ សូមអញ្ជើញមករាប់ ថយក្រោយ ស្វាគមន៍ឆ្នាំថ្មី២០២០ នៅថ្ងៃទី៣១ ធ្នូ ជាមួយគ្នា៕