(ភ្នំពេញ)៖ ដើម្បីជាកាដូដល់អតិថិជនក្នុងឱកាសបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំថ្មី២០២០ខាងមុខនេះ ហាងលក់ហូល-ផាមួង«បញ្ញាហូលខ្មែរ» នឹងមានការឡាយវីដេអូ (LiveVideo) ក្នុងផេក «បញ្ញាហូលខ្មែរ-Houl Khmer» ដោយភ្ជាប់មកនូវកម្មវិធីប្លែកពិសេសមិនធ្លាប់មានពីមុនមក។

កម្មវិធីពិសេសៗនេះមានដូចជា ដេញថ្លៃហូលខ្មែរល្អៗ ពិសេសៗចាប់ពីតំលៃ១០ដុល្លារឡើងទៅក្នុង១ក្បិន (ចំនួនមានកំណត់) ទិញផាមួងខ្មែរសាច់លេខ១តំលៃ៥០ដុល្លារ បញ្ចុះសល់តែ៣៦.៥០ដុល្លារ និងថែមជូនក្រម៉ាអំបោះខ្មែរ១តំលៃ៥ដុល្លារ (ចំនួនមានកំណត់) ប្រូម៉ូសិនបញ្ចុះតំលៃមហាពិសេសៗលើហូលផាមួងជាង ៥,០០០ក្បិន។

ហាងលក់ហូល-ផាមួង«បញ្ញាហូលខ្មែរ»សូមធានាជូន ហូល-ផាមួង ដែលផលិតដោយសិប្បករខ្មែរសុទ្ធសាធ១០០% (មិនសុទ្ធសងគុណ១០០ដង) គុណភាពខ្ពស់ជាងគេ និងតំលៃទាបជាងហាងនានាទូទាំងប្រទេស (សិប្បកម្មផ្ទាល់ខ្លួន) មានហូលគ្រប់ប្រភេទ ប្លែកៗ ច្រើនជាង ៥,០០០ក្បិន ទាំង៣សាខា និងមានហូលពិសេសៗផងដែរ។

សូមបញ្ជាក់ថា កម្មវិធីខាងលើសំរាប់តែការដេញថ្លៃ និងលក់ក្នុងការឡាយវីដេអូក្នុងផេក «បញ្ញាហូលខ្មែរ-Houl Khmer» តែប៉ុណ្ណោះ ម៉ោងឡាយវីដេអូ ១៖00 រសៀល និង ៧៖00នាទីយប់។ ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ 070789181/ 017222068 Facebook Page: បញ្ញាហូលខ្មែរ-Houl Khmer ៕