(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ ចំនួន២២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៦នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៥ករណី ឃាត់ខ្លួន២០នាក់ (ស្រី១នាក់) និងប្រើប្រាស់៧ករណី ឃាត់ខ្លួន១៦នាក់ (ស្រី១នាក់)។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មានចំនួនសរុប៩,៤៤០ករណី ដោយឃាត់មនុស្សចំនួន១៩,៨០៨នាក់ (ស្រី ១,៣០៦នាក់) (ជនបរទេស៤០១នាក់ ស្រី៦៤នាក់ មាន១២សញ្ជាតិ)៕